រឿង ទន្សាយនិងសិង្ហ

កាលពីព្រេងនាយ ពួកសត្វចតុប្បាទ ដែលរស់នៅក្នុងព្រៃបព្វតាសម្ព័ន្ទ បានកោះប្រជុំ សន្និបាតមួយ ដើម្បីកាត់ទោសសត្វទន្សាយ ដែលចេះតែរត់ ពព្រូសប៉ប្រាស់ ពញ្ញាក់ស្មារតីពពួកសត្វឈ្លូស អោយបោលគេចខ្លួន ចេញពីព្រៃ ផុតក្រញាំសត្វសិង្ហ ដែលជាស្តេចគ្រប់គ្រងព្រៃនោះ។ នៅពេល សត្វទន្សាយ ត្រួវបាននាំខ្លួនចូលមកដល់ ហ្វូងសត្វចចក និង សត្វតោ ដែលជាគូកនជិតដិត និងស្តេចសឹង្ហ ក៏នាំគ្នាស្រែកហ៊ោរកញ្ជ្រៀវឡើង ៖ 

- សមមុខវាហើយ អាសត្វមួយហ្នឹង! ព្រោះតែវាហ្នឹង ទើបពួកឈ្លូសរត់ចោលព្រៃនេះ អោយក្រុមយើង អត់ចំណីឆី ឡើងស្គមស្គាំងអស់!!

ស្រាប់តែដំរីមួយក្បាល លាន់មាត់ឡើងថា ៖ 

- យីអើ! នេះចាត់ទុកថា សំណាងធំហើយ ដែលមុខវានៅសម!! អាណិតតែអ្នកខ្លះវិញទេ គឺមាន មុខអត់សូវសម តែម្តង!! 

ចចកនិងតោឆ្ងល់ពេក ក៏លាន់មាត់សួរថា ៖ 

- យើងឆ្ងល់ណាស់! តើអ្នកណាទៅ មុខអត់សូវសម ហ្អា៎!! 

ដំរីសើចក្អាកៗ លាន់រំពងព្រៃ ហើយក៏លើកប្រមោយ ចង្អុលទៅស្តេចសិង្ហ ហើយស្រដីថា ៖ 

- មួយនោះ មុខដួចជាមិនសូវសមទេ ព្រោះ មើលហ្ន៎! ចង្កូមសុទ្ធតែឈាម!! 

No comments:

Post a Comment